Saturday, July 2, 2016

វេលស៍ និង បែលហ្ស៊ិក ត្រូវប្រជែងកៅអីវគ្គ១/២រាត្រីថ្ងៃសុក្រនេះ

ខ្សែប្រយុទ្ធដ៏ឆ្នើម Gareth Bale របស់ក្រុមជម្រើសជាតិវេលស៍ និងតារាឆ្នើម Eden Hazard របស់បែលហ្ស៊ិក នឹងត្រូវដឹកនាំក្រុមយុគសម័យកាលរបស់ពួកគេរ... thumbnail 1 summary

ខ្សែប្រយុទ្ធដ៏ឆ្នើម Gareth Bale របស់ក្រុមជម្រើសជាតិវេលស៍និងតារាឆ្នើម Eden Hazard របស់បែលហ្ស៊ិក នឹងត្រូវដឹកនាំក្រុមយុគសម័យកាលរបស់ពួកគេរៀងៗខ្លួនដើម្បីបង្កើតប្រវត្តិសាស្ត្រ នៅពេលដែលក្រុមទាំងពីរជួប ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្នុងទីក្រុង Lille នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅរាត្រីថ្ងៃសុក្រនេះ។
ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាង FIFA នោះ មានការជឿជាក់ថា ពួកគេនឹងធ្វើបានល្អជាមួយនឹងក្រុមដែលប្រជុំដោយតារាឆ្នើមៗរបស់ពួកគេ ដើម្បីឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១បើគិតចាប់តាំងពី World Cup ឆ្នាំ១៩៨៦។ ដោយឡែក ក្រុមជម្រើសជាតិវេលស៍ កំពុងតែស្ថិតក្នុងដំណាក់ដ៏ខ្ពស់បំផុតជាលើកដំបូងរបស់ពួកគេក្នុងយុទ្ធនាការដ៏ធំមួយ ក្នុងរយៈពេល៥៨ឆ្នាំ ហើយក្រោយពីធ្វើបានល្អប្រសើរជាងក្រុមជម្រើសជាតិអង់គ្លេស និងអៀរឡង់ខាងជើង ការជឿជាក់របស់ពួកគេស្ថិតក្នុងកម្រិតដ៏ខ្ពស់។ ក្រោយពីបានទទួលជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិរុស្ស៊ី ក្នុងការប្រកួតចុងក្រោយនៃពូល B របស់ពួកគេ ក្រុមវេលស៍ របស់លោក Chris Coleman ត្រូវតែផ្តួលក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតដ៏ស្វិតស្វាញនេះត្រូវបានកាត់សេចក្តីនៅនាទី ទី៧៥ នៅពេលដែលការបញ្ជូនបាល់ឆ្លងរបស់ Bale ត្រូវបានធ្វើឲ្យចូលទីខ្លួនឯងដោយខ្សែការពារ Gareth McAuley ប៉ុន្តែ ការប្រកួតនៅថ្ងៃសុក្រនេះ អាចនឹងមានលក្ខណៈបើកចំហរជាង។ ក្រោយពីចាញ់ក្រុមអ៊ីតាលី ២-០ ក្នុងការប្រកួតបើកឆាក ក្រុមបែលហ្ស៊ិករបស់លោក Marc Wilmots បានស្រោចស្រង់តាមរយៈការផ្តួលអៀរឡង់ និងស៊ុយអែត ១-០ ដូចគ្នា មុននឹងយកឈ្នះលើក្រុមជម្រើសជាតិហុងគ្រី ៤-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

1 comment

  1. Titanium TV Review (2020) - TITanium Games
    TITanium Games microtouch solo titanium presents its best-sellers in ion titanium hair color their men\'s titanium wedding bands unique premium and innovative line of games, which is designed titanium dental to meet gamers graphite titanium babyliss pro in high-tech.

    ReplyDelete